kimhorn_km_2ch_text_ulb/34/12.txt

1 line
1.2 KiB
Plaintext

\v 12 ពួកអ្នកទាំងនោះបានធ្វើកិច្ចការនេះដោយស្មោះត្រង់។ អ្នកមើលខុសត្រូវលើកិច្ចការពួកគេគឺលោកយ៉ាហាត់និងអូបាឌាជាពួកលេវីក្នុងអំបូរម៉្រារី លោកសាការីនិងលោកមេស៊ូឡាមកពីកូនចៅរបស់កេហាត់។ ពួកលេវីឯទៀតៗដែលសុទ្ធតែជាអ្នកលេងភ្លេងដ៏ពូកែបានដឹកនាំកម្មករយ៉ាងជិតស្និត។ \v 13 ពួកលេវីមានភារកិច្ចមើលខុសត្រូវលើអស់អ្នកដែលកាន់គ្រឿងសំណង់និងមនុស្សឯទៀតៗដែលធ្វើការតាមរបៀបផ្សេងៗ។ មានពួកលេវីខ្លះដែលជាលេខាធិការអ្នកគ្រប់គ្រងនិងអ្នកយាមទ្វារផង។