kimhorn_km_2ch_text_ulb/20/35.txt

1 line
1.4 KiB
Plaintext

\v 35 បន្ទាប់មកព្រះបាទយ៉ូសាផាតជាស្តេចស្រុកយូដាបានចងសម្ព័ន្ធភាពជាមួយព្រះបាទអហាស៊ីយ៉ាជាស្តេចស្រុកអ៊ីស្រាអែលដែលប្រព្រឹត្តអំពើអាក្រក់ជាច្រើន។ \v 36 ស្តេចបានចងសម្ពន្ធមិត្តដើម្បីសង់ទូកទៅក្រុងតើស៊ីស។ ពួកគេបានសាងសង់ទូកនៅឯអេសូនគេបើរ។ \v 37 ពេលនោះលោកអេលាស៊ើរជាកូនរបស់ឌូដាវ៉ាហូ មកពីក្រុងម៉ារេសាបានទាយទាស់នឹងព្រះបាទយ៉ូសាផាត។ លោកមានប្រសាសន៍ថា៖ «ដោយព្រះករុណាបានចងសម្ព័ន្ធភាពជាមួយព្រះបាទអហាស៊ីយ៉ាព្រះអម្ចាស់បានបំផ្លាញគំរោងការរបស់ព្រះករុណាហើយ»។ កប៉ាល់ទាំងនោះត្រូវបានខូចខាតដូច្នេះពួកគេមិនអាចបើកបរទៅបានទេ។