kimhorn_km_2ch_text_ulb/09/27.txt

1 line
1.7 KiB
Plaintext

\v 27 នៅក្រុងយេរូសាឡឹម ព្រះរាជាបានធ្វើឲ្យមានប្រាក់ដូចដុំថ្មនៅលើដី។ ទ្រង់បានធ្វើឱ្យមានឈើតាត្រៅច្រើនដូចដើមរាំងនៅតាមតំបន់ទំនាប។ \v 28 គេនាំសេះមកថ្វាយព្រះបាទសាឡូម៉ូនពីស្រុកអេស៊ីបនិងពីស្រុកនានា។ \v 29 តើគេពុំបានសរសេរក្នុងសៀវភៅប្រវត្តិរបស់ណាថាន់ជាព្យាការីនៅក្នុងទំនាយរបស់អហ៊ីយ៉ាជាអ្នកស៊ីលូននិងនៅក្នុងសៀវភៅលោកអ៊ីដដូជាអ្នកមើលឆុតទាក់ទងនឹងយេរ៉ូបោមជាកូនរបស់នេបាតឬអី?។ \v 30 ព្រះបាទសាឡូម៉ូនសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូលនៅក្រុងយេរូសាឡិមរយះពេលសែសិបឆ្នាំ។ \v 31 ព្រះបាទសាឡូម៉ូនសោយទិវង្គតជាមួយបុព្វបុរសរបស់ជនជាតិអ៊ីស្រាអែលហើយប្រជាជនក៏បញ្ចុះសពព្រះអង្គនៅក្រុងព្រះបាទដាវីឌជាបិតា។ ព្រះបាទរេហូបោមជាបុត្របានឡើងស្នងរាជ្យបន្ត។