1 line
2.7 KiB
Plaintext
1 line
2.7 KiB
Plaintext
\v 16 ប្រជាជនអ៊ីស្រាអែលរត់ភៀសខ្លួនពីមុខកងទ័ពយូដាហើយព្រះជាម្ចាស់បានប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ពួកកងទ័ពយូដា។ \v 17 ព្រះបាទអប៊ីយ៉ានិងកងទ័ពបានសម្លាប់ពួកគេដោយមុខដាវ ហើយមានកងទ័ពអ៊ីស្រាអែលដែលបានជ្រើសរើសចំនួនប្រាំសែននាក់បានស្លាប់។ \v 18 នៅគ្រានោះជនជាតិអ៊ីស្រាអែលត្រូវរងអាម៉ាស់យ៉ាងខ្លាំង រីឯប្រជាជនយូដាទទួលជ័យជំនះដោយសារពួកគេពឹងផ្អែកលើព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេ។ \v 19 ព្រះបាទអប៊ីយ៉ាដេញតាមព្រះបាទយេរ៉ូបោមហើយដណ្ដើមយកបានក្រុងខ្លះមកវិញគឺក្រុងបេតអែលជាមួយភូមិជុំវិញ ក្រុងយេសាណានិងភូមិជុំវិញ ក្រុងអេប្រាននិងភូមិជុំវិញ។ \v 20 នៅជំនាន់ព្រះបាទអប៊ីយ៉ា ស្តេចយេរូបោមមិនអាចពង្រឹងអំណាចឡើងវិញឡើយ ហើយព្រះអម្ចាស់បានប្រហារស្តេចឲ្យសោយទិវង្គត់ទៅ។ \v 21 ប៉ុន្តែព្រះបាទអប៊ីយ៉ាវិញបានពង្រឹងអំណាចយ៉ាងរឹងមាំ។ ស្ដេចមានមហេសីដប់បួនអង្គ មានបុត្រាម្ភៃពីរអង្គ និងបុត្រីដប់ប្រាំមួយអង្គ។ \v 22 រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអប៊ីយ៉ា គឺអ្វីៗដែលស្ដេចបានធ្វើ និងរាជឱង្ការដែលស្ដេចបានថ្លែង សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅអត្ថាធិប្បាយរបស់ព្យាការីអ៊ីដោ។ |