kimhorn_km_2ch_text_ulb/07/04.txt

1 line
1.5 KiB
Plaintext

\v 4 ព្រះរាជានិងប្រជាជនទាំងមូលបានថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់។ \v 5 ព្រះបាទសាឡូម៉ូនបានថ្វាយគោចំនួនពីរម៉ឺនពីរពាន់ក្បាលចៀមនិងពពែចំនួនមួយសែនពីរម៉ឺនក្បាល។ ដូច្នេះព្រះរាជានិងប្រជាជនទាំងមូលបានធ្វើពិធីបុណ្យឆ្លងព្រះដំណាក់របស់ព្រះជាម្ចាស់។ \v 6 ពួកបូជាចារ្យឈរនៅទីនោះរៀងៗខ្លួន។ ក្រុមលេវីក៏មានឧបករណ៍តន្ត្រីរបស់ព្រះអម្ចាស់ដែលព្រះបាទដាវីឌបានធ្វើដើម្បីថ្លែងអំណរគុណដល់ព្រះអម្ចាស់ដោយច្រៀងថា«ព្រះអង្គម្ចាស់ទ្រង់ល្អ ហើយសេចក្តីស្មោះត្រង់នៃរបស់ព្រះអង្គនៅស្ថិតស្ថេរជារៀងរហូត»។ បូជាចារ្យទាំងអស់ក៏ផ្លុំត្រែនៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងមូល។