kimhorn_km_2ch_text_ulb/30/25.txt

1 line
1.9 KiB
Plaintext

\v 25 អង្គ​ប្រជុំ​យូដា​ទាំង​មូល រួម​ជា​មួយ​ក្រុម​បូជា‌ចារ្យ ក្រុម​លេវី ប្រជា‌ជន​ទាំង​អស់​មក​ពី​ស្រុក​អ៊ីស្រា‌អែល និង​ជន​បរទេស​ដែល​មក​ពី​ស្រុក​អ៊ីស្រា‌អែល​ឬ​រស់​នៅ​ក្នុង​ស្រុក​យូដា​ក្ដី នាំ​គ្នា​សប្បាយ​រីក‌រាយ​ក្រៃ‌លែង។ \v 26 នៅ​ក្រុង​យេរូ‌សាឡឹម​គេ​មាន​អំណរ​សប្បាយ​ជា​ខ្លាំង គឺ​តាំង​ពី​ជំនាន់​ព្រះ‌បាទ​សាឡូម៉ូនជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ត​រៀង​មក មិន​ដែល​មាន​ពិធី​បុណ្យ​បែប​នេះ​នៅ​ក្រុង​យេរូ‌សាឡឹម​ទេ។ \v 27 ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី នាំ​គ្នា​ក្រោក​ឡើង​ជូន​ពរ​ប្រជា‌ជន។ ពាក្យ​ទូល‌អង្វរ​របស់​ពួក​គេ​លាន់​ឮ​ឡើងរហូត​ដល់​ព្រះ‌ដំណាក់​ដ៏វិសុទ្ធ​របស់​ព្រះ‌ជាម្ចាស់​នៅ​ស្ថាន​បរម‌សុខហើយ​ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​របស់​ពួក​គេ។