kimhorn_km_2ch_text_ulb/30/21.txt

1 line
1.3 KiB
Plaintext

\v 21 ប្រជាជនអ៊ីស្រាអែលដែលមានវត្តមាននៅក្រុងយេរូសាឡឹមបានប្រារព្ធពិធីបុណ្យនំបុ័ងឥតមេអស់រយៈពេលប្រាំពីរថ្ងៃដោយមានអំណរយ៉ាងខ្លាំង។ រៀងរាល់ថ្ងៃក្រុមលេវីនិងក្រុមបូជាចារ្យនាំគ្នាសរសើរតម្កើងព្រះអម្ចាស់ដោយច្រៀងចម្រៀងនិងលេងឧបករណ៍តន្ត្រីយ៉ាងខ្លាំងថ្វាយព្រះអម្ចាស់។ \v 22 ព្រះបាទហេសេគាមានរាជឱង្ការលើកទឹកចិត្តប្រជាជនលេវីទាំងអស់ដែលយល់អំពីមុខងាររបស់ព្រះអម្ចាស់។ ដូច្នេះពួកគេបរិភោគជារៀងរាល់ថ្ងៃរយៈពេលប្រាំពីរថ្ងៃដោយថ្វាយយញ្ញបូជាមេត្រីភាពនិងលន់តួបាបនៅចំពោះព្រះអម្ចាស់ជាព្រះរបស់ដូនតារបស់គេ។