1 line
1.6 KiB
Plaintext
1 line
1.6 KiB
Plaintext
\v 7 ព្រះបាទអហាស៊ីយ៉ាយាងទៅសួរសុខទុក្ខព្រះបាទយ៉ូរ៉ាម មកពីព្រះជាម្ចាស់សព្វព្រះហឫទ័យធ្វើឲ្យព្រះបាទអហាស៊ីយ៉ាវិនាស។ ពេលទៅដល់ ព្រះបាទអហាស៊ីយ៉ាយាងទៅជាមួយព្រះបាទយ៉ូរ៉ាម ដើម្បីទាស់និងលោកយេហ៊ូ ជាកូនរបស់លោកនីមស៊ី គឺជាអ្នកដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេកលោកដើម្បីឲ្យលោករំលាយរាជវង្សព្រះបាទអហាប់។ \v 8 លោកយេហ៊ូធ្វើទោសរាជវង្សព្រះបាទអហាប់ ថ្វាយព្រះជាម្ចាស់ ហើយពេលលោកជួបពួកមន្ត្រីរបស់ជនជាតិយូដា ព្រមទាំងក្មួយៗរបស់ព្រះបាទអហាស៊ីយ៉ា ដែលជារាជបម្រើរបស់ស្ដេច នោះលោកក៏ប្រហារជីវិតពួកគេទាំងអស់គ្នា។ |