kimhorn_km_2ch_text_ulb/13/01.txt

1 line
1.3 KiB
Plaintext

\c 13 \v 1 នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះបាទយេរ៉ូបោម ព្រះបាទអប៊ីយ៉ាបានឡើងសោយរាជ្យលើស្រុកយូដា។​ \v 2 ស្តេចសោយរាជ្យអស់រយៈពេលបីឆ្នាំនៅក្រុងយេរូសាឡិម។ ព្រះមាតារបស់ស្តេចមានព្រះនាមថាម៉ាកា ជាកូនស្រីរបស់លោកយូរីនៅគីបៀរ។ មានសង្គ្រាមរវាងព្រះបាទអប៊ីយ៉ា និងព្រះបាទយេរ៉ូបោម។ \v 3 ព្រះបាទអប៊ីយ៉ាបានចេញទៅច្បាំងជាមួយកងទ័ពដ៏ខ្លាំងពូកែ និងទាហានដ៏អង់អាចចំនួនបួនសែននាក់។ ព្រះបាទយេរ៉ូបោមបានដាក់ជួរទ័ពប្រយុទ្ធជាមួយនឹងកងទ័ពដែលបានជ្រើសរើស ប្រាំបីសែននាក់សុទ្ធតែជាទាហានខ្លាំង និងក្លាហាន។