1 line
1.4 KiB
Plaintext
1 line
1.4 KiB
Plaintext
\c 19 \v 1 ព្រះបាទយ៉ូសាផាតជាស្តេចស្រុកយូដាបានវិលត្រឡប់ទៅព្រះដំណាក់ទ្រង់នៅក្រុងយេរូសាឡឹមវិញដោយសុវត្ថិភាព។ \v 2 ពេលនោះលោកយេហ៊ូជាកូនរបស់ហាណានីជាអ្នកមើលឆុតបានចេញទៅជួបស្តេចយេហូសាផាតទូលថា៖ «ហេតុដូចម្ដេចបានជាព្រះករុណាជួយមនុស្សអាក្រក់ ហើយស្រឡាញ់មនុស្សដែលស្អប់ព្រះអម្ចាស់ជាព្រះរបស់ព្រះករុណាដូច្នេះ? \v 3 ទោះជាយ៉ាងណា ព្រះករុណាក៏បានប្រព្រឹត្តអំពើល្អមួយចំនួនដែរ គឺព្រះករុណាបានលុបបំបាត់បង្គោលរបស់ព្រះអាសេរ៉ាអស់ពីក្នុងស្រុក ហើយព្រះករុណាស្វែងរកព្រះជាម្ចាស់ ដោយស្មោះអស់ពីចិត្ត»។ |