kimhorn_km_2ch_text_ulb/34/08.txt

1 line
1.5 KiB
Plaintext

\v 8 នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលរបស់ស្តេចក្រោយពេលដែលព្រះបាទយ៉ូសៀសបានសំអាតស្រុកនិងព្រះវិហាររួចហើយ ព្រះករុណាបានចាត់លោកសាផានជាកូនរបស់លោកអសាលានិងលោកម៉ាសេយ៉ាជាអភិបាលក្រុងនិងលោកយ៉ូអាជាកូនរបស់លោកយ៉ូអាហាសជាលេខាធិការអោយជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ជាព្រះរបស់ព្រះករុណា។ \v 9 ពួកគេបានទៅជួបលោកហ៊ីលគីយ៉ាជាមហាបូជាចារ្យហើយប្រគល់ប្រាក់ដែលបានយកមកក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ដែលពួកលេវីជាអ្នកយាមទ្វារបានមកប្រមូលពីម៉ាណាសេនិងអេប្រាអ៊ីមមកពីជនជាតិអ៊ីស្រាអែលទាំងអស់ដែលនៅសេសសល់ ព្រមទាំងពីប្រជាជនយូដា បេនយ៉ាមីននិងប្រជាជននៅក្រុងយេរូសាឡឹមទាំងមូល។