kimhorn_km_2ch_text_ulb/34/01.txt

1 line
1.4 KiB
Plaintext

\c 34 \v 1 ព្រះបាទយ៉ូសៀសមានព្រះជន្មប្រាំបីឆ្នាំពេលស្តេចឡើងសោយរាជ្យ ហើយសោយរាជ្យបានសាមសិបមយយឆ្នាំនៅក្រុងយេរូសាឡិម។ \v 2 ស្តេចបានប្រព្រឹត្តអំពើសុចរិត ដែលជាទីគាប់ព្រះះឬទ័យព្រះជាម្ចាស់ ដោយបានប្រព្រឹត្តគំរូព្រះបាទដាវីឌជាអយ្យកោ ដោយឥតបែរទៅស្តាំឬទៅឆ្វេងឡើយ។ \v 3 ឆ្នាំទីប្រាំបីនៃរជ្ជកាលរបស់ស្តេច នៅពេលដែលស្តេចនៅក្មេងនៅឡើយ ស្តេចចាប់ផ្តើមស្វែងរកព្រះរបស់ព្រះបាទដាវីឌដែលជាបុព្វបុរសរបស់ស្តេច។ នៅឆ្នាំទីដប់ពីរស្តេចចាប់ផ្តើមសំអាតស្រុកយូដានិងក្រុងយេរូសាឡឹម ពីកន្លែងខ្ពស់ ៗ បង្គោលអាសេរ៉ា រូបចម្លាក់និងរូបបដិមាករ។