kimhorn_km_2ch_text_ulb/03/13.txt

1 line
1.7 KiB
Plaintext

\v 13 ស្លាបរបស់ចេរូប៊ីនទាំងពីរនេះលាតសន្ធឹងមានប្រវែងម្ភៃហត្ថ។ ចេរូប៊ីនឈរ និងជើងហើយបែរមុខទៅសាលធំ។ \v 14 ស្តេចធ្វើវាំងននពីក្រណាត់ពណ៌ខៀវពណ៌ស្វាយ ពណ៌ក្រហម និងក្រណាត់ទេសឯកហើយមានប៉ាក់ចេរូប៊ីននៅលើក្រណាត់នោះផង។ \v 15 ព្រះបាទសាឡូម៉ូនក៏បានធ្វើសសរពីរដែលមានកម្ពស់សាមសិបប្រាំហត្ថសម្រាប់ដាក់នៅខាងមុខព្រះដំណាក់ដែរ។ ក្បាលសសរនៅលើចុងសសរទាំងពីរមានកម្ពស់ប្រាំហត្ថ។ \v 16 ស្តេចបានឲ្យគេធ្វើក្បាច់ច្រវ៉ាក់នៅលើក្បាលសសរទាំងពីរ។ ស្តេចក៏ឲ្យគេធ្វើក្បាច់ផ្លែទទឹមចំនួនមួយរយភ្ជាប់នឹងក្បាច់ច្រវាក់។ \v 17 ស្តេចបានបញ្ឈរសសរទាំងពីរឡើងនៅខាងមុខព្រះវិហារគឺមួយនៅខាងស្ដាំ និងមួយទៀតនៅខាងឆ្វេង។ ស្តេចដាក់ឈ្មោះសសរនៅខាងស្តាំថាយ៉ាគីន និងសសរនៅខាងឆ្វេងថា បូអូស។