kimhorn_km_2ch_text_ulb/05/09.txt

1 line
1.1 KiB
Plaintext

\v 9 ឈើស្នែងទាំងនោះវែងដែលគេអាចមើលឃើញចុងរបស់វាពីទីសក្ការៈដែលនៅមុខបន្ទប់ខាងក្នុងជាកន្លែងតម្កល់ហិប ប៉ុន្តែពីខាងក្រៅមិនអាចមើលឃើញបានទេ។ ហិបនៃសម្ពន្ធមេត្រីស្ថិតនៅទីនោះរហូតដល់សព្វថ្ងៃ។ \v 10 នៅក្នុងហិបគ្មានអ្វីផ្សេងក្រៅពីបន្ទះថ្មពីរ ដែលលោកម៉ូសេបានដាក់ គឺជាបន្ទះថ្មដែលលោកបានទទួលពីព្រះជាម្ចាស់នៅភ្នំហោរ៉ែប កាលព្រះអម្ចាស់បានចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រាអែលក្រោយពេលពួកគេបានចាកចេញពីស្រុកអេស៊ីប។