kimhorn_km_2ch_text_ulb/17/07.txt

1 line
1.4 KiB
Plaintext

\v 7 នៅឆ្នាំទីបីនៃរជ្ជកាលរបស់ព្រះអង្គ ព្រះករុណាបានចាត់អោយមន្ត្រីមានលោកបេនហែល លោកអូបាឌា លោកសាការី លោកនេថាណែលនិងលោកមីកាយ៉ាទៅបង្រៀននៅតាមក្រុងនានាក្នុងស្រុកយូដា។ \v 8 ដោយមានពួកលេវីទៅជាមួយគឺ លោកសេម៉ាយ៉ា ណាថាននៀ សេបាឌាអេសាហែល សេមីរ៉ាម៉ូត យេហូណាថាន អាដូនីយ៉ា ថូប៊ីយ៉ានិងថូបាដូនីយ៉ា ហើយមានបូជាចារ្យជាមួយពួកគេផងគឺបូជាចារ្យអេលីសាម៉ានិងបូជាចារ្យយ៉ូរ៉ាម។ \v 9 ពួកគេបង្រៀននៅស្រុកយូដាដោយមានក្រឹត្យវិន័យរបស់ព្រះអម្ចាស់នៅជាមួយពួកគេ។ ពួកគេធ្វើដំណើរពាសពេញក្រុងទាំងប៉ុន្មានក្នុងស្រុកយូដាដើម្បីបង្រៀនប្រជាជន។