kimhorn_km_2ch_text_ulb/35/01.txt

1 line
976 B
Plaintext

\c 35 \v 1 ព្រះ‌បាទ​យ៉ូ‌សៀស​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម។ គេ​បាន​សម្លាប់​កូន​ចៀម​ធ្វើ​ពិធី​បុណ្យ​ចម្លង នៅ​ថ្ងៃ​ទី​ដប់‌បួន ក្នុង​ខែ​ទី​មួយ។ \v 2 ព្រះករុណាបាន​តែង‌តាំង​ក្រុម​បូជា‌ចារ្យឲ្យ​បំពេញ​មុខងារ​របស់​ខ្លួនហើយ​ដាស់‌តឿន​ពួក​គេ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​បម្រើ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។