kimhorn_km_2ch_text_ulb/09/10.txt

1 line
1.7 KiB
Plaintext

\v 10 ពួកមន្ត្រីរបស់ព្រះបាទហ៊ីរ៉ាមនិងពួកមន្ត្រីរបស់ព្រះបាទសាឡូម៉ូនដែលបានដឹកមាសពីអូភាក៏នាំយកឈើខ្លឹមចន្ទន៍និងត្បូងមានតម្លៃដែរ។ \v 11 ស្តេចបានយកឈើខ្លឹមចន្ទន៍សង់ធ្វើជណ្តើរឡើងព្រះដំណាក់របស់ព្រះអម្ចាស់និងដំណាក់របស់ព្រះករុណាព្រមទាំងពិណសំរាប់អ្នកលេងភ្លេង។ ពីមុនមកគេពុំដែលបានឃើញឈើបែបនេះនៅស្រុកយូដាឡើយ។ \v 12 រីឯ​ព្រះ‌បាទ​សាឡូម៉ូន​វិញ អ្វីៗ​ដែល​ព្រះ‌មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​ចង់​បាន និង​ទូល​សូម ស្ដេច​ប្រគល់​ឲ្យ​ទាំង​អស់។ ព្រះ‌បាទ​សាឡូម៉ូន​ថ្វាយ​របស់​ទៅ​ព្រះ‌នាង លើស​ពី​អ្វីៗ​ដែល​ព្រះ‌នាង​បាន​យក​មក​ថ្វាយ​ស្ដេច​ទៅ​ទៀត។ បន្ទាប់​មក ព្រះ‌មហា‌ក្សត្រិ‌យានី និង​រាជ​បម្រើ​វិល​ត្រឡប់​ទៅ​ស្រុក​សេបា​វិញ។