kimhorn_km_2ch_text_ulb/18/25.txt

1 line
1.4 KiB
Plaintext

\v 25 ស្តេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់អ្នកបម្រើខ្លះថា៖ «ចូរអ្នករាល់គ្នាចាប់លោកមីកាយ៉ា ហើយនាំវាទៅជួបលោកអាំម៉ូនជាចៅហ្វាយក្រុង និងសម្ដេច​យ៉ូអាសជាបុត្រារបស់យើង។ \v 26 ហើយត្រូវជម្រាប់សម្តេចថា៖ «ស្តេចមានរាជឱង្ការថា៖ «ចូរចាប់បុរសនេះយកទៅដាក់ក្នុងគុក ហើយចិញ្ចឹមគាត់ដោយនំបុ័ង និងទឹកបន្តិចបន្តួចប៉ុណ្ណោះរហូតដល់យើងត្រឡប់មកវិញដោយសុវត្ថិភាព»។ \v 27 លោកមីកាយ៉ាតបថា៖ «ប្រសិនបើ អ្នកវិលត្រឡប់មកវិញដោយសុវត្ថិភាព នោះព្រះអម្ចាស់មិនបានមានព្រះបន្ទូលមកខ្ញុំទេ»។ បន្ទាប់មក គាត់បន្ថែមទៀតថា៖ «ប្រជាជនទាំងអស់គ្នា ចូរស្តាប់សេចក្តីទាំងនេះចុះ»។