kimhorn_km_2ch_text_ulb/24/20.txt

1 line
1.8 KiB
Plaintext

\v 20 ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងមកសណ្ឋិតលើលោកសាការីជាកូនរបស់លោកយេហូយ៉ាដាដែលជាបូជាចារ្យ។ លោកសាការីឈរនៅពីខាងលើប្រជាជនហើយមានប្រសាសន៍ទៅគេថា៖ «ព្រះជាម្ចាស់មានព្រះបន្ទូលដូចតទៅ: ហេតុអ្វីបានជាអ្នកបំពានបទបញ្ជារបស់ព្រះអម្ចាស់ដូច្នេះអ្នកពុំអាចរីកចម្រើនបានឡើយ! \v 21 ប៉ុន្តែពួកគេបានឃុបឃិតគ្នាប្រឆាំងនឹងព្រះអង្គ។ គេបានយកដុំថ្មគប់សម្លាប់លោកនៅក្នុងទីធ្លាព្រះដំណាក់របស់ព្រះអម្ចាស់។ \v 22 ព្រះបាទយ៉ូអាសជាព្រះរាជាមិនអើពើនឹងសេចក្តីសប្បុរសដែលលោកយេហូយ៉ាដាដែលជាឪពុករបស់សាការីបានធ្វើចំពោះព្រះករុណាទេ។ ផ្ទុយទៅវិញព្រះករុណាបានសម្លាប់កូនប្រុសរបស់យេហូយ៉ាដាទៅវិញ។ ពេលសាការីជិតផុតដង្ហើមហើយលោកមានប្រសាសន៍ថា៖ «សូមព្រះអម្ចាស់មេត្តាមើលហើយហៅលោកអោយទទួលខុសត្រូវ»។