kimhorn_km_2ch_text_ulb/24/25.txt

1 line
1.3 KiB
Plaintext

\v 25 នៅពេលដែលពួកស៊ីរីបានចាកចេញទៅនោះព្រះបាទយ៉ូអាសបានរងរបួសយ៉ាងធ្ងន់ធ្ងរ។ ពួកអ្នកបំរើរបស់ព្រះអង្គបានឃុបឃិតគ្នាប្រឆាំងនឹងព្រះករុណា ព្រោះតែការដែលព្រះករុណាបានសម្លាប់កូនប្រុសរបស់បូជាចារ្យយេហូយ៉ាដា។ ពួកគេបានធ្វើគុតព្រះករុណានៅលើគ្រែហើយព្រះករុណាក៏សុគតទៅ។ គេបញ្ចុះសពទ្រង់នៅក្រុងដាវីឌតែមិនបញ្ចុះក្នុងផ្នូររបស់ស្តេចទេ។ \v 26 ពួកអ្នកដែលបានឃុបឃិតប្រឆាំងនឹងព្រះករុណាគឺលោកសាបាបជាកូនរបស់លោកស៊ីម៉ាតជនជាតិអាំម៉ូននិងលោកយេហូសាបាប់ជាកូនរបស់ស៊ីមរិទ្ធជាជនជាតិម៉ូអាប់។