1 line
2.0 KiB
Plaintext
1 line
2.0 KiB
Plaintext
\v 14 នេះជាបញ្ជីឈ្មោះតាមក្រុមគ្រួសាររបស់ពួកគេ ពីកុលសម្ព័ន្ធយូដា មានមេបញ្ជាការកងពល ដូចតទៅ លោកអាណណាជាមេបញ្ជាការហើយនៅជាមួយគាត់មានទាហានប្រយុទ្ធ ៣០០.០០០ នាក់។ \v 15 លោកយ៉ូហាណានជាមេបញ្ជាការជាមួយគាត់មានពលទាហាន ២៨០.០០០ នាក់។ \v 16 លោកអម៉ាស៊ីយ៉ាជាកូនរបស់លោកស៊ីគ្រីដែលស្ម័គ្រចិត្តចង់បំរើព្រះអម្ចាស់ ហើយនៅជាមួយគាត់មានទាហានចំនួន ២០០០០០ នាក់។ \v 17 ពីកូនចៅបេនយ៉ាមីនមាន៖លោកអេលីយ៉ាដា នៅជាមួយគាត់មានឥស្សរជនក្លាហានចំនួន២០០០០០នាក់ ប្រដាប់អាវុធមានធ្នូនិងខែល។ \v 18 បន្ទាប់មានលោកយេហូសាបាតហើយនៅជាមួយគាត់មានទាហានចំនួន១៨០.០០០ នាក់សុទ្ធតែត្រៀមខ្លួនសម្រាប់ធ្វើសង្គ្រាម។ \v 19 អ្នកទាំងនេះសុទ្ធតែនៅបម្រើស្ដេច រួមទាំងអ្នកឯទៀតៗ ដែលស្ដេចដាក់ឲ្យប្រចាំការនៅតាមក្រុង ដែលមានកំពែងរឹងមាំទាំងប៉ុន្មានក្នុងស្រុកយូដា។ |