kimhorn_km_2ch_text_ulb/04/04.txt

1 line
1.4 KiB
Plaintext

\v 4 សមុទ្រឈរលើគោចំនួនដប់ពីរ គោបីបែរទៅទិសខាងជើងបីបែរទៅទិសខាងលិចបីទៀតបែរមុខទៅទិសខាងត្បូងនិងបីក្រឡេកមើលទៅទិសខាងកើត។ សមុទ្របានដាក់នៅខាងលើរូបគោទាំងនោះហើយគូទរបស់រូបគោទាំងនោះបែរចូលទៅខាងក្នុង។ \v 5 សមុទ្រមានកម្រាស់មួយទះដៃហើយមាត់របស់វាដូចមាត់ពែង ហើយមានរាងដូចជាផ្កាឈូករីក។ សមុទ្រនោះអាចផ្ទុកទឹកបានចំនួនបីពាន់អម្រែក។ \v 6 ព្រះករុណាបានធ្វើអាងចំនួនដប់សំរាប់លាងសំអាត។ ស្តេចដាក់ប្រាំនៅខាងស្តាំនិងប្រាំនៅខាងឆ្វេងហើយសំភារៈដែលត្រូវប្រើក្នុងការថ្វាយតង្វាយដុតត្រូវលាងសំអាតនៅក្នុងអាងនោះ។ សមុទ្រគឺសម្រាប់ពួកបូជាចារ្យលាងសំអាតខ្លួន។