\v 12 ព្រះបាទយ៉ូសាផាតមានអំណាចខ្លាំងក្លាណាស់។ ស្ដេចបានសង់បន្ទាយ និងឃ្លាំងជាច្រើននៅក្នុងក្រុងនានានៅស្រុកយូដា។ \v 13 ស្តេចមានទ្រព្យសម្បត្ដិយ៉ាងច្រើននៅក្រុងនានាក្នុងស្រុកយូដា និងកងទ័ពដែលមានសុទ្ធតែជាមនុស្សអង់អាចក្លាហានក្នុងក្រុងយេរូសាឡិម។