1 line
2.0 KiB
Plaintext
1 line
2.0 KiB
Plaintext
\v 22 ក្នុងឆ្នាំទីមួយនៃរជ្ជកាលព្រះចៅស៊ីរូស ជាស្ដេចស្រុកពើស៊ី ព្រះអម្ចាស់បានជំរុញព្រះហឫទ័យព្រះចៅស៊ីរូសឲ្យចេញប្រកាសនិងរាជក្រឹត្យក្នុងអាណាចក្ររបស់ស្ដេចទាំងមូល ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែង តាមរយៈព្យាការីយេរេមាមានសេចក្ដីដូចតទៅ៖ \v 23 «ព្រះចៅស៊ីរូស ជាស្ដេចស្រុកពើស៊ីមានរាជឱង្ការដូចតទៅ: ព្រះអម្ចាស់ជាព្រះនៃស្ថានបរមសុខបានប្រគល់នគរទាំងអស់នៅលើផែនដីមកឲ្យយើងគ្រប់គ្រង។ ព្រះអង្គបញ្ជាឲ្យយើងសង់ព្រះដំណាក់មួយនៅក្រុងយេរូសាឡឹមក្នុងស្រុកយូដាថ្វាយព្រះអង្គ។ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាជាប្រជារាស្ត្ររបស់ព្រះអង្គ អ្នកនោះអាចវិលទៅកាន់ក្រុងយេរូសាឡឹមវិញបាន ហើយសូមឲ្យព្រះរបស់គេគង់នៅជាមួយគេ»។ |