kimhorn_km_2ch_text_ulb/09/07.txt

1 line
1.2 KiB
Plaintext

\v 7 ប្រជាជននិងអ្នកបំរើរបស់ព្រះករុណាពិតជាមានសុភមង្គលណាស់ពីព្រោះពួកគេបាននៅជិតនិងឮពីប្រាជ្ញារបស់ព្រះករុណា។ \v 8 សូម​លើក​តម្កើងព្រះអម្ចាស់ជាព្រះរបស់ព្រះករុណាដែលបានគាប់ព្រះហឫទ័យនឹងព្រះករុណាហើយអោយព្រះករុណាឡើងដើម្បីគ្រងរាជ្យជំនួសព្រះអម្ចាស់ជាព្រះរបស់ព្រះករុណា។ ដោយសារព្រះអម្ចាស់ស្រឡាញ់ជនជាតិអ៊ីស្រាអែល ហើយចង់ឲ្យគេស្ថិត្ថេរនៅជារៀងរហូត ហេតុនោះបានជាព្រះអម្ចាស់តែងតាំងព្រះករុណាឲ្យឡើងគ្រងរាជ្យជាស្តេចលើពួកគេដោយសុចរិត​និងយុតត្តធម៌» ។