kimhorn_km_2ch_text_ulb/30/21.txt

1 line
1.3 KiB
Plaintext

\v 21 ប្រជាជនអ៊ីស្រាអែលដែលមានវត្តមាននៅក្រុងយេរូសាឡិមបានប្រារព្ធពិធីបុណ្យនំបុ័ងឥតមេអស់រយៈពេលប្រាំពីរថ្ងៃដោយមានអំណរយ៉ាងខ្លាំង។ រៀងរាល់ថ្ងៃពួកលេវី និងពួកបូជាចារ្យនាំគ្នាសរសើរតម្កើងព្រះអម្ចាស់ដោយច្រៀងចម្រៀង និងលេងឧបករណ៍តន្ត្រីយ៉ាងខ្លាំងថ្វាយព្រះអម្ចាស់។ \v 22 ព្រះបាទហេសេគាមានរាជឱង្ការលើកទឹកចិត្តប្រជាជនលេវីទាំងអស់ដែលយល់អំពីមុខងាររបស់ព្រះអម្ចាស់។ ដូច្នេះ ពួកគេបរិភោគជារៀងរាល់ថ្ងៃរយៈពេលប្រាំពីរថ្ងៃដោយថ្វាយយញ្ញបូជាមេត្រីភាព និងលន់តួបាបនៅចំពោះព្រះអម្ចាស់ជាព្រះរបស់ដូនតារបស់គេ។