kimhorn_km_2ch_text_ulb/32/22.txt

1 line
1.4 KiB
Plaintext

\v 22 ព្រះ‌អម្ចាស់​បាន​រំដោះ​ព្រះ‌បាទ​ហេ‌សេគានិង​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹមពី​កណ្ដាប់​ដៃ​របស់​ព្រះ‌ចៅ​សាន‌ហេ‌រីប ជា​ស្ដេច​ស្រុក​អាស្ស៊ីរី និង​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន ហើយ​ការ‌ពារ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គហើយឲ្យគេមានសន្តិភាព​គ្រប់​ទិស‌ទី។ \v 23 មនុស្ស‌ម្នា​ជា​ច្រើន​នាំ​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​យក​របស់​ផ្សេង​ទៀត​មក​ថ្វាយ​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា​ដែរ ដ្បិត​ចាប់​ពី​ពេល​នោះ​មក ប្រជា‌ជាតិ​ទាំង​អស់​គោរព​រាប់​អាន​ស្ដេច​គ្រប់ៗ​គ្នា។