kimhorn_km_2ch_text_ulb/06/28.txt

1 line
2.0 KiB
Plaintext

\v 28 ​ឧបមាថាមានទុរ្ភិក្សនៅក្នុងស្រុកឬមានជំងឺរោគរាតត្បាតឬក្រា កណ្តូប ឬដង្កូវ ស៊ីដំណាំ ឬខ្មាំងសត្រូវចូលមកវាយយកក្រុងក្នុងទឹកដីរបស់ពួកគេឬមានរោគឬគ្រោះអាសន្នណាមួយកើតឡើង \v 29 ហើយបើសិនមាននរណាម្នាក់ឬអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គអធិស្ឋាននិងទូលអង្វរ ដោយម្នាក់ៗដឹងអំពីគ្រោះកាចនិងទុក្ខព្រួយក្នុងចិត្តរបស់ខ្លួន ហើយពេលគាត់លើកដៃមកកាន់ព្រះវិហារនេះ។ \v 30 សូមស្តាប់ពីស្ថានបរមសុខជាកន្លែងដែលព្រះអង្គគង់នៅ អត់ទោសនិងអោយរង្វាន់ដល់មនុស្សម្នាក់ៗចំពោះគ្រប់ទាំងផ្លូវរបស់គាត់។ ព្រះអង្គស្គាល់ដួងចិត្តរបស់គាត់ពីព្រោះព្រះអង្គគឺមានតែព្រះអង្គដែលស្គាល់ដួងចិត្តរបស់មនុស្ស។។ \v 31 ដើម្បីអោយពួកគេគោរពកោតខ្លាចព្រះអង្គ ហើយអោយពួកគេដើរតាមមាគ៌ារបស់ព្រះអង្គជារៀងរាល់ថ្ងៃដែលពួកគេរស់នៅលើទឹកដីដែលព្រះអង្គបានប្រគល់អោយបុព្វបុរសរបស់យើង។