kimhorn_km_2ch_text_ulb/15/08.txt

1 line
1.5 KiB
Plaintext

\v 8 កាលព្រះបាទអេសាបានឮពាក្យទាំងនេះដែលជាពាក្យទំនាយរបស់លោកអូដេតដែលជាព្យាការីបានធ្វើអោយស្តេចមានចិត្តអង់អាចហើយបំផ្លាញអ្វីៗដែលគួរអោយស្អប់ខ្ពើមចេញពីស្រុកយូដានិងបេនយ៉ាមីននិងពីក្រុងនានាដែលស្តេចដណ្តើមបានពីតំបន់ភ្នំអេប្រាអ៊ីម។ សេ្តចក៏សង់អាសនៈដែលស្ថិតនៅខាងមុខច្រកចូលព្រះដំណាក់របស់ព្រះអម្ចាស់ឡើងវិញ។ \v 9 ស្តេចបានប្រមូលប្រជាជនយូដានិងបេនយ៉ាមីនព្រមទាំងអស់អ្នកដែលស្នាក់នៅជាមួយពួកគេគឺប្រជាជនមកពីអេប្រាអ៊ីមនិងម៉ាណាសេនិងពីស៊ីម្មាន។ ជនជាតិអ៊ីស្រាអែលយ៉ាងច្រើនបានវិលត្រឡប់ពីស្រុកអ៊ីស្រាអែលមកឯទ្រង់វិញ នៅពេលដែលពួកគេឃើញព្រះអម្ចាស់ទ្រង់គង់នៅជាមួយនិងព្រះករុណា។