kimhorn_km_2ch_text_ulb/35/13.txt

1 line
1.3 KiB
Plaintext

\v 13 ពួកគេ​អាំង​សាច់​កូន​ចៀម​ដែល​ថ្វាយ​សម្រាប់​ពិធី​បុណ្យ​ចម្លង​នៅ​លើ​ភ្លើងស្រប​តាម​ការណែនាំ។ ចំណែក​ តង្វាយ​សក្ការៈ​វិញ ពួកគេ​ចម្អិន​ក្នុង​ឆ្នាំង ថ្លាង និង​ខ្ទះ រួច​ប្រញាប់‌ប្រញាល់​ចែក​ជូន​ប្រជា‌ជន​ទាំង​អស់។ \v 14 បន្ទាប់មក ពួកគេរៀបចំតង្វាយសម្រាប់ខ្លួនពួកគេផ្ទាល់ និងសម្រាប់ពួកបូជាចារ្យ ពីព្រោះពួកបូជាចារ្យដែលជាកូនចៅរបស់លោកអើរ៉ុននាំគ្នាថ្វាយតង្វាយដុត និងខ្លាញ់រហូតដល់ពេលយប់។ ដូច្នេះ ពួកលេវីបានរៀបចំតង្វាយសម្រាប់ខ្លួនឯង និងពួកបូជាចារ្យដែលជាកូនចៅរបស់លោកអើរ៉ុន។