1 line
1.4 KiB
Plaintext
1 line
1.4 KiB
Plaintext
\v 10 ដូច្នេះ គេរៀបចំពិធីបូជា ហើយពួកបូជាចារ្យឈរនៅកន្លែងរបស់ខ្លួនជាមួយពួកលេវីតាមមុខងាររបស់គេស្របតាមបញ្ជារបស់ស្តេច។ \v 11 ពួកគេបានសម្លាប់កូនចៀមនៃបុណ្យចម្លង ហើយពួកបូជាចារ្យប្រោះឈាមដែលពួកគេទទួលពីដៃរបស់ពួកលេវី ចំណែក ពួកលេវីធ្វើការពន្លះស្បែកកូនចៀម។ \v 12 គេដាក់សាច់ដែលត្រូវថ្វាយជាតង្វាយដុតទាំងមូលដោយឡែក សម្រាប់ចែកទៅក្រុមគ្រួសារផ្សេងៗរបស់ប្រជាជន ដើម្បីឲ្យពួកគេថ្វាយព្រះអម្ចាស់ ដូចមានចែងទុកក្នុងកណ្ឌគម្ពីររបស់លោកម៉ូសេ។ ពួកគេបានធ្វើដូចគ្នាជាមួយគោឈ្មោលដែរ។ |