kimhorn_km_2ch_text_ulb/35/07.txt

1 line
2.0 KiB
Plaintext

\v 7 ព្រះ‌បាទ​យ៉ូសៀសបានប្រទានកូនចៀម និងកូនពពែចំនួនបីម៉ឺនក្បាលពីហ្វូងសត្វសម្រាប់ធ្វើយញ្ញបូជាក្នុងពិធីបុណ្យចម្លង។ ស្តេចក៏ប្រទានគោបីពាន់ក្បាល ទាំងនេះជាសម្បត្ដិរបស់ព្រះរាជាផ្ទាល់។ \v 8 ពួកអ្នកដឹកនាំរបស់ស្តេចក៏បានថ្វាយតង្វាយស្ម័គ្រចិត្តដល់ប្រជាជន ពួកបូជាចារ្យ និងពួកលេវីដែរ។ លោកហ៊ីលគីយ៉ា លោកសាការី និងលោកយេហ៊ីអែលដែលជាអ្នកទទួលខុសត្រូវក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់បានប្រគល់ជូនពួកបូជាចារ្យសម្រាប់ពិធីបុណ្យចម្លងនូវកូនគោចំនួន ២,៦០០ ក្បាល និងគោឈ្មោលចំនួនបីរយក្បាល។ \v 9 ហើយលោក​កូណា‌នា លោក​សេម៉ាយ៉ា និង​លោក​នេថា‌នេល ជា​ប្អូន​របស់​លោក ព្រម​ទាំង​លោក​ហាសាប‌៊ីយ៉ា លោក​យេហ៊ីអែល និង​លោក​យ៉ូសា‌បាដ ជា​អ្នក​ដឹក​នាំ​ពួក​លេវី ក៏យក​កូនគោ ៥,០០០​ក្បាល ព្រម​ទាំង​គោឈ្មោល ៥០០​ក្បាល ប្រគល់​ជូន​ពួក​លេវី សម្រាប់​ពិធី​បុណ្យ​ចម្លង។