kimhorn_km_2ch_text_ulb/32/32.txt

1 line
1.7 KiB
Plaintext

\v 32 រាជ‌កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​ហេ‌សេគានិង​ភក្ដី‌ភាព​របស់ព្រះករុណា​ចំពោះ​ព្រះ‌ជាម្ចាស់សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​និមិត្ត‌ហេតុ​របស់​ព្យាការី​អេ‌សាយ ជា​កូន​របស់​លោក​អម៉ូស ព្រម​ទាំង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដានិង​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។ \v 33 ពេល​ព្រះ‌បាទ​ហេ‌សេគា​សោយ​ទិវង្គត គេ​បាន​បញ្ចុះ​សព​ស្ដេច​ត្រង់​កន្លែង​ដែល​ខ្ពស់​ជាង​គេ ក្នុង​ទី​បញ្ចុះ​របស់​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ។ អ្នក​ស្រុក​យូដានិង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ​គោរព​ព្រះករុណា នៅ​ពេល​ដែលព្រះករុណាសោយ​ទិវង្គត។ ព្រះ‌បាទ​ម៉ាណា‌សេ​ជា​បុត្របាន​ឡើង​ស្នង​រាជ្យ។