kimhorn_km_2ch_text_ulb/01/08.txt

1 line
2.4 KiB
Plaintext

\v 8 ព្រះបាទសាឡូម៉ូនទូលព្រះជាម្ចាស់ថា៖ «ព្រះអង្គបានសំដែងព្រះហប្ញទ័យស្មោះត្រង់ចំពោះដាវីឌជាបិតារបស់ទូលបង្គំហើយព្រះអង្គអោយទូលបង្គំឡើងគ្រងរាជ្យជំនួសស្តេច។ \v 9 បពិត្រព្រះជាអម្ចាស់ឥឡូវនេះសូមសំរេចតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាចំពោះដាវីឌជាបិតារបស់ទូលបង្គំ ដ្បិតព្រះអង្គបានតែងតាំងទូលបង្គំអោយគ្រងរាជ្យលើប្រជាជនជាច្រើនដូចធូលីដី។ \v 10 សូមប្រទានប្រាជ្ញានិងចំណេះដល់ទូលបង្គំដើម្បីអោយទូលបង្គំដឹកនាំប្រជាជននេះដ្បិតតើនរណាអាចវិនិច្ឆ័យប្រជាជនរបស់ទ្រង់ដែលមានចំនួនជាច្រើនសន្ធឹកនេះបាន? »។ \v 11 ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់ព្រះបាទសាឡូម៉ូនថាៈការនេះស្ថិតនៅក្នុងដួងចិត្តរបស់អ្នកហើយអ្នកមិនបានស្នើសុំឲ្យមានទ្រព្យសម្បត្តិច្រើនឬកិត្តិយស ឬយកអាយុជីវិតខ្មាំងសត្រូវរបស់អ្នកឬអោយបានជីវិតដ៏វែងសម្រាប់ខ្លួនអ្នកទេ តែអ្នកបានសុំប្រាជ្ញានិងចំណេះដឹងសម្រាប់ខ្លួនអ្នកផ្ទាល់ដើម្បីអោយអ្នកអាចគ្រប់គ្រងលើប្រជារាស្ត្ររបស់យើងដែលយើងបានតែងតាំងអ្នកអោយឡើងគ្រងរាជ្យ ដូច្នេះយើងនឹងធ្វើតាមការសូមរបស់អ្នក។