kimhorn_km_2ch_text_ulb/30/07.txt

1 line
1.8 KiB
Plaintext

\v 7 កុំធ្វើដូចដូនតាអ្នកឬបងប្អូនរបស់អ្នកដែលបានក្បត់ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេឡើយដូច្នេះព្រះអង្គបានប្រគល់ពួកគេអោយវិនាសដូចអ្នករាល់គ្នាឃើញស្រាប់។ \v 8 កុំធ្វើដូចជាដូនតារបស់អ្នកឡើយ។ ផ្ទុយទៅវិញចូរប្រគល់ខ្លួនអោយព្រះអម្ចាស់ហើយចូលទៅក្នុងទីសក្ការៈរបស់ព្រះអង្គដែលព្រះអង្គបានញែកជារៀងរហូតហើយថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់អ្នកដើម្បីអោយព្រះពិរោធរបស់ព្រះអង្គប្រែពីអ្នក។ \v 9 ប្រសិនបើអ្នករាល់គ្នាវិលត្រឡប់ទៅរកព្រះអម្ចាស់វិញបងប្អូននិងកូនចៅរបស់អ្នកមុខជាអាណិតអាសូរចំពោះអស់អ្នកដែលនាំពួកគេទៅជាឈ្លើយហើយពួកគេនឹងវិលត្រឡប់មកស្រុកនេះវិញ។ ដ្បិតព្រះអម្ចាស់ជាព្រះរបស់អ្នកមានព្រះហប្ញទ័យប្រណីសន្តោសហើយមិនងាកមុខចេញពីអ្នកទេ ប្រសិនបើអ្នកវិលត្រឡប់មករកព្រះអង្គវិញ»។