1 line
1.5 KiB
Plaintext
1 line
1.5 KiB
Plaintext
\c 30 \v 1 ព្រះបាទហេសេគាចាត់អ្នកនាំសារអោយទៅស្រុកអ៊ីស្រាអែលនិងយូដាទាំងមូលហើយបានសរសេរសំបុត្រទៅអេប្រាអ៊ីមនិងម៉ាណាសេឌើម្បីឲ្យពួកគេចូលមកក្នុងព្រះដំណាក់របស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹមដើម្បីធ្វើពិធីបុណ្យចម្លងថ្វាយព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។ \v 2 ព្រះរាជា ព្រមទាំងមេដឹកនាំនិងអង្គប្រជុំទាំងមូលនៅក្រុងយេរូសាឡឹមបានពិភាក្សាគ្នាដោយសំរេចចិត្តធ្វើពិធីបុណ្យចម្លងនៅខែទីពីរ។ \v 3 គេពុំអាចប្រារព្ធពិធីនេះបានភ្លាមៗទេព្រោះពួកបូជាចារ្យពុំទាន់បានញែកខ្លួនឲ្យបានវិសុទ្ធគ្រប់ចំនួននៅឡើយ ហើយប្រជាជនក៏ពុំបានជួបជុំគ្នានៅក្រុងយេរូសាឡឹមដែរ។ |