1 line
1.4 KiB
Plaintext
1 line
1.4 KiB
Plaintext
\v 7 ពេលវេលនៃការកាត់ទោសព្រះបាទងហាស៊ីយ៉ាបានមកដល់ គឺនៅពេលដែលព្រះអម្ចាស់បានបណ្តាលឲ្យព្រះបាទអហាស៊ីយ៉ាចុះទៅសួរសុខទុក្ខព្រះយ៉ូរ៉ាម។ ពេលទៅដល់ហើយស្តេចបានទៅជាមួយព្រះបាទយ៉ូរ៉ាមវាយលោកយេហ៊ូជាកូនរបស់លោកនីមស៊ីដែលព្រះអម្ចាស់បានជ្រើសរើសអោយបំផ្លាញរាជវង្សរបស់ស្តេចអហាប់។ \v 8 ពេលដែលលោកយេហ៊ូនាំការកាត់ទោសរបស់ព្រះអម្ចាស់មកលើរាជវង្សរបស់ព្រះបាទអហាប់ គាត់បានរកឃើញពួកអ្នកដឹកនាំសាសន៍យូដា កូនប្រុសៗរបស់ញាតិវង្សព្រះបាទអហាស៊ីយ៉ា ដែលកំពុងធ្វើការបម្រើព្រះបាទអហាស៊ីយ៉ា។ លោកយេហូ៊ូបានសម្លាប់ពួកគេទាំងអស់ចោល។ |