kimhorn_km_2ch_text_ulb/14/12.txt

1 line
1.8 KiB
Plaintext

\v 12 ព្រះអម្ចាស់វាយជនជាតិអេត្យូពីនៅចំពោះមុខព្រះបាទអេសា និងពួកយូដា។ ជនជាតិអេត្យូពីបានរត់ភៀសខ្លួន។ \v 13 ព្រះបាទអេសា និងពលទាហានដែលនៅជាមួយបានដេញតាមពួកគេឆ្ពោះទៅកេរ៉ា។ ជនជាតិអេត្យូពីជាច្រើនបានដួលស្លាប់ដែលមិនអាចក្រោកឡើងបាន ព្រោះពួកគេត្រូវបានបំផ្លាញនៅចំពោះមុខព្រះអម្ចាស់និងកងទ័ពរបស់ព្រះអង្គ។ កងទ័ពបានរឹបអូសយកទ្រព្យសម្បត្តិជាជយភណ្ឌយ៉ាងច្រើន។ \v 14 កងទ័ពបានបំផ្លាញភូមិទាំងអស់នៅជុំវិញកេរ៉ា ដ្បិត ព្រះអម្ចាស់បានធ្វើអោយប្រជាជនភ័យខ្លាច។ កងទ័ពបានរឹបអូសយកភូមិទាំងអស់ហើយមានទ្រព្យសម្បត្តិច្រើនកុះករនៅក្នុងនោះ។ \v 15 កងទ័ពយូដាបានវាយកម្ទេចជំរំរបស់ពួកអ្នកគង្វាល ហើយពួកគេបានរឹបអូសយកហ្វូងចៀម និងសត្វអូដ្ឋយ៉ាងបរិបូរ រួចហើយនាំគ្នាត្រឡប់ទៅក្រុងយេរូសាឡិមវិញ។