kimhorn_km_2ch_text_ulb/09/07.txt

1 line
1.3 KiB
Plaintext

\v 7 ប្រជាជន និងអ្នកបម្រើរបស់ព្រះករុណាពិតជាមានសុភមង្គលណាស់ពីព្រោះពួកគេបាននៅជិត និងឮពីប្រាជ្ញារបស់ព្រះករុណា។ \v 8 សូមលើកតម្កើងព្រះអម្ចាស់ជាព្រះរបស់ព្រះករុណាដែលបានគាប់ព្រះហឫទ័យនឹងព្រះករុណាហើយឲ្យព្រះករុណាឡើងស្នងរាជ្យ ដើម្បីគ្រងរាជ្យជំនួសព្រះអម្ចាស់ជាព្រះរបស់ព្រះករុណា។ ដោយសារព្រះរបស់ព្រះករុណាស្រឡាញ់ជនជាតិអ៊ីស្រាអែល ហើយចង់ឲ្យពួកគេស្ថិតស្ថេរជារៀងរហូតនោះព្រះអង្គបានតែងតាំងព្រះករុណាឲ្យឡើងគ្រងរាជ្យលើពួកគេ ដើម្បីឲ្យព្រះករុណាបានសោយរាជ្យដោយ សុចរិត និងយុត្តិធម៌»។