1 line
1.4 KiB
Plaintext
1 line
1.4 KiB
Plaintext
\v 7 នៅឆ្នាំទីបីនៃរជ្ជកាលរបស់ព្រះអង្គ ព្រះករុណាបានចាត់មន្ត្រីមានលោកបេនហែល លោកអូបាឌា លោកសាការី លោកនេថាណែលនិងលោកមីកាយ៉ាទៅបង្រៀននៅតាមក្រុងនានាក្នុងស្រុកយូដា។ \v 8 ដោយមានពួកលេវីទៅជាមួយគឺ លោកសេម៉ាយ៉ា ណាថានៀ សេបាឌា អេសាហែល សេមីរ៉ាម៉ូត យេហូណាថាន អដូនីយ៉ា ថូប៊ីយ៉ានិងថូបាដូនីយ៉ា ហើយមានបូជាចារ្យនៅជាមួយពួកគេផងគឺបូជាចារ្យអេលីសាម៉ានិងបូជាចារ្យយ៉ូរ៉ាម។ \v 9 ពួកគេបង្រៀននៅស្រុកយូដាដោយមានសៀវភៅក្រឹត្យវិន័យរបស់ព្រះអម្ចាស់នៅជាមួយពួកគេ។ ពួកគេធ្វើដំណើរពាសពេញក្រុងទាំងប៉ុន្មានក្នុងស្រុកយូដាដើម្បីបង្រៀនប្រជាជន។ |