1 line
2.2 KiB
Plaintext
1 line
2.2 KiB
Plaintext
\v 27 នៅក្រុងយេរូសាឡឹម ព្រះរាជាបានធ្វើឲ្យមានប្រាក់ដូចដុំថ្មនៅលើដី។ ទ្រង់បានធ្វើឱ្យមានឈើតាត្រៅច្រើនដូចដើមរាំងនៅតាមតំបន់ទំនាប។ \v 28 គេនាំសេះមកថ្វាយព្រះបាទសាឡូម៉ូនពីស្រុកអេស៊ីបនិងពីស្រុកនានា។ \v 29 រាជកិច្ចផ្សេងទៀតរបស់ព្រះបាទសាឡូម៉ូន គឺតាំងពីដើមរហូតដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅ «កិច្ចការរបស់ព្យាការីណាថាន» ក្នុងសៀវភៅ «ទំនាយរបស់ព្យាការីអហ៊ីយ៉ា» ជាអ្នកភូមិស៊ីឡូ និងក្នុងសៀវភៅ «និមិត្តហេតុដ៏អស្ចារ្យរបស់លោកអ៊ីដោ ជាហោរា» ស្ដីអំពីព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត និងជាស្ដេចស្រុកអ៊ីស្រាអែល។ \v 30 ព្រះបាទសាឡូម៉ូនសោយរាជ្យនៅស្រុកអ៊ីស្រាអែលទាំងមូលអស់រយៈពេលសែសិបឆ្នាំ។ \v 31 ព្រះបាទសាឡូម៉ូនសោយទិវង្គតជាមួយបុព្វបុរសរបស់ជនជាតិអ៊ីស្រាអែលហើយប្រជាជនក៏បញ្ចុះសពព្រះអង្គនៅក្រុងព្រះបាទដាវីឌជាបិតា។ ព្រះបាទរេហូបោមជាបុត្របានឡើងស្នងរាជ្យបន្ត។ |