1 line
1.3 KiB
Plaintext
1 line
1.3 KiB
Plaintext
\v 13 ព្រះបាទសេដេគាក៏បានបះបោរប្រឆាំងនឹងព្រះបាទនេប៊ូក្នេសាដែលឲ្យស្ដេចស្បថក្នុងនាមព្រះជាម្ចាស់ថានឹងរក្សាភក្ដីភាពចំពោះស្តេច។ ប៉ុន្តែ ព្រះបាទសេដេគារឹងរូស ហើយធ្វើឲ្យចិត្តរឹងចចេសមិនងាកមករកព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលទេ។ \v 14 លើសពីនេះទៅទៀតមេដឹកនាំបូជាចារ្យ និងប្រជាជនទាំងអស់សុទ្ធតែមិនស្មោះត្រង់ហើយពួកគេបានប្រតិបត្តិតាមការស្អប់ខ្ពើមរបស់ប្រជាជាតិនានា។ ពួកគេបានបន្ទាបបន្ថោកព្រះដំណាក់របស់ព្រះអម្ចាស់ដែលព្រះអង្គបានញែកទុកជាបរិសុទ្ធនៅក្រុងយេរូសាឡិម។ |