1 line
2.1 KiB
Plaintext
1 line
2.1 KiB
Plaintext
\v 26 ប៉ុន្តែ ចំពោះស្តេចស្រុកយូដាដែលចាត់អស់លោកឲ្យមកទូលសួរព្រះអម្ចាស់ ចូរទៅប្រាប់ស្ដេចស្រុកយូដាថា៖ «ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលដូចតទៅ៖ «អ្នកបានស្ដាប់ឮសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរនេះហើយ។ \v 27 ព្រោះអ្នកមានចិត្តទន់ភ្លន់ ហើយអ្នកបន្ទាបខ្លួននៅចំពោះព្រះនៅពេលអ្នកឮព្រះបន្ទូលរបស់ព្រះអង្គប្រឆាំងនឹងកន្លែងនេះ និងប្រជាជននៅទីនោះ ដោយព្រោះអ្នកបន្ទាបខ្លួននៅចំពោះមុខយើងហើយបានហែកសម្លៀកបំពាក់របស់អ្នកហើយយំនៅចំពោះមុខយើង នោះយើងក៏បានស្តាប់អ្នកដែរ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។ \v 28 មើល! យើងនឹងប្រមូលអ្នកទៅជួបបុព្វបុរសរបស់អ្នក។ អ្នកនឹងត្រូវប្រមូលទៅក្នុងផ្នូររបស់អ្នកដោយសុខសាន្ដ ហើយភ្នែកអ្នកនឹងមិនឃើញគ្រោះមហន្តរាយដែលយើងនឹងនាំមកលើកន្លែងនេះ និងប្រជាជននៅក្រុងនោះឡើយ»។ អ្នកទាំងនោះក៏នាំពាក្យនេះមកទូលស្តេច។ |