1 line
1.2 KiB
Plaintext
1 line
1.2 KiB
Plaintext
\v 12 ពួកអ្នកទាំងនោះបានធ្វើកិច្ចការនេះដោយស្មោះត្រង់។ អ្នកមើលខុសត្រូវលើកិច្ចការពួកគេគឺលោកយ៉ាហាត់និងលោកអូបាឌាជាពួកលេវី ក្នុងអំបូរម៉្រារី លោកសាការី និងលោកមេស៊ូឡាមកពីកូនចៅរបស់លោកកេហាត់។ ពួកលេវីឯទៀតៗដែលសុទ្ធតែជាអ្នកលេងភ្លេងដ៏ពូកែបានដឹកនាំកម្មករយ៉ាងជិតស្និត។ \v 13 ពួកលេវីមានភារកិច្ចមើលខុសត្រូវលើអស់អ្នកដែលលីសែងគ្រឿងសំណង់ និងមនុស្សឯទៀតៗដែលធ្វើការតាមរបៀបផ្សេងៗ។ មានពួកលេវីខ្លះដែលជាលេខាធិការអ្នកគ្រប់គ្រង និងអ្នកយាមទ្វារផង។ |