kimhorn_km_2ch_text_ulb/29/15.txt

1 line
1.7 KiB
Plaintext

\v 15 ពួកគេបានប្រមូលបងប្អូនរបស់ពួកគេហើយពួកគេបានញែកខ្លួនចេញហើយពួកគេបានចូលតាមបញ្ជារបស់ព្រះករុណាដើម្បីសម្អាតដំណាក់របស់ព្រះអម្ចាស់។ \v 16 ក្រុមបូជាចារ្យចូលទៅផ្នែកខាងក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ដើម្បីធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ។ ពួកគេបានយករបស់ទាំងប៉ុន្មានដែលមាននៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់ចូលទៅក្នុងទីធ្លានៃព្រះដំណាក់។ ពួកលេវីបានយកវាទៅកម្ទេចនៅជ្រោះកេដ្រុន។ \v 17 នៅថ្ងៃទីមួយនៃខែទីមួយពួកគេចាប់ផ្ដើមធ្វើពិធីជម្រះកាយ។ នៅថ្ងៃទីប្រាំបីនៃខែទីមួយពួកគេបានទៅដល់បន្ទប់ល្វែងរបស់ព្រះអម្ចាស់។ បន្ទាប់មក ពួកគេបានញែកព្រះដំណាក់របស់ព្រះអម្ចាស់អស់រយៈពេលប្រាំបីថ្ងៃទៀត។ នៅថ្ងៃទីដប់ប្រាំមួយនៃខែដំបូងពួកគេបានបញ្ចប់កិច្ចការងា។