1 line
1.1 KiB
Plaintext
1 line
1.1 KiB
Plaintext
\v 16 នៅគ្រានោះ ព្រះបាទអហាសចាត់អ្នកនាំសារឲ្យទៅទូលស្តេចស្រុកអាស៊ីរីដើម្បីសុំឲ្យពួកគេជួយស្តេច។ \v 17 ព្រោះជនជាតិអេដុមចូលមកវាយយកស្រុកយូដាហើយចាប់ប្រជាជននាំទៅជាឈ្លើយ។ \v 18 ជនជាតិភីលីស្ទីនក៏វាយលុកចូលក្រុងនានានៅតំបន់ទំនាប និងតំបន់ណេកិបនៃស្រុកយូដា។ ពួកគេដណ្ដើមយកក្រុងបេតសេមេស ក្រុងអៃយ៉ាឡូន ក្រុងកើឌើរ៉ូត ក្រុងសូខូជាមួយភូមិនានា ក្រុងធីមណា និងភូមិនានាព្រមទាំងគីមសូជាមួយភូមិនានា។ ពួកគេបាននាំគ្នាទៅរស់នៅកន្លែងទាំងនោះ។ |