1 line
1.3 KiB
Plaintext
1 line
1.3 KiB
Plaintext
\v 7 ព្រះបាទអេសាមានរាជឱង្ការទៅកាន់កុលសម្ព័ន្ធយូដាថា៖ «ចូរយើងសង់ក្រុងទាំងនេះ ហើយធ្វើកំពែងព័ទ្ធជុំវិញ ព្រមទាំងប៉ម ទ្វារ និងរនុក។ ទឹកដីនេះនៅតែជាកម្មសិទ្ធិរបស់យើងដដែលព្រោះយើងបានស្វែងរកព្រះអម្ចាស់ជាព្រះនៃយើង ហើយព្រះម្ចាស់បានប្រទានឲ្យមានសុខសន្តិភាពនៅគ្រប់ទិសទីទាំងអស់។ ដូច្នេះ ពួកគេបានកសាងដោយជោគជ័យ។ \v 8 ព្រះបាទអេសាមានកងទ័ពដែលកាន់ខែល និងលំពែងពីកុលសម្ពន្ធយូដាមានទាហានចំនួន ៣០០,០០០ នាក់ និងកុលសម្ព័ន្ធបេនយ៉ាមីនចំនួន ២៨០.០០០ នាក់ដែលកាន់ខែល និងធ្នូ។ ពួកគេទាំងអស់សុទ្ធតែជាទាហានអង់អាចក្លាហាន។ |