kimhorn_km_2ch_text_ulb/10/16.txt

1 line
2.0 KiB
Plaintext

\v 16 ជនជាតិអ៊ីស្រាអែលទាំងមូលឃើញថាព្រះរាជាមិនស្តាប់ពួកគេទេ ប្រជាជននាំគ្នាទូលស្តេចថា៖ «តើយើងមានចំណែកអ្វីខ្លះជាមួយព្រះបាទដាវីឌ? យើងពុំមានកេរមតកអ្វីពីកូនរបស់លោកអ៊ីសាយទេ! អ៊ីស្រាអែលអើយ! ចូរវិលត្រឡប់ទៅផ្ទះរៀងខ្លួនវិញទៅ! ឥឡូវនេះ ពូជពង្សរបស់ព្រះបាតដាវីឌអើយ! ចូរថែរក្សាខ្លួនឯងចុះ»។ ជនជាតិអ៊ីស្រាអែលទាំងអស់ក៏នាំគ្នាវិលត្រឡប់ទៅជំរំរបស់គេវិញ។ \v 17 ប៉ុន្តែ ប្រជាជនអ៊ីស្រាអែលដែលរស់នៅតាមក្រុងនានាក្នុងស្រុកយូដាវិញ ព្រះបាទរេហូបោមសោយរាជ្យលើពួកគេ។ \v 18 ព្រះបាទរេហូបោមបានចាត់លោកអាដូនីរ៉ាមដែលជាអ្នកមើលការខុសត្រូវលើការកំណែនប្រជាជនអោយទៅឯកុលសម្ព័ន្ធអ៊ីស្រាអែល ប៉ុន្តែ ជនជាតិអ៊ីស្រាអែលបានយកដុំថ្មគប់សម្លាប់លោក។ ព្រះបាទរេហូបោមបានឡើងរទេះភៀសខ្លួនយ៉ាងលឿនទៅក្រុងយេរូសាឡិមវិញ។ \v 19 ជនជាតិអ៊ីស្រាអែលបះបោរប្រឆាំងនឹងពូជពង្សដាវីឌរហូតមកដល់សព្វថ្ងៃ។