1 line
2.7 KiB
Plaintext
1 line
2.7 KiB
Plaintext
\v 8 ព្រះបាទសាឡូមូ៉នបានទូលទៅព្រះជាម្ចាស់ថា៖ «ព្រះអង្គបានសម្តែងព្រះហប្ញទ័យស្មោះត្រង់នឹងសម្ពន្ធមេត្រីរបស់ព្រះអង្គចំពោះព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំ ហើយព្រះអង្គបានប្រទានឲ្យទូលបង្គំឡើងគ្រងរាជ្យជំនួសស្តេចផង។ \v 9 បពិត្រព្រះអម្ចាស់ដ៏ជាព្រះជាអម្ចាស់ ឥឡូវនេះ សូមសម្រេចតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាចំពោះព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំចុះ ដ្បិត ព្រះអង្គបានតែងតាំងទូលបង្គំឲ្យគ្រងរាជ្យលើប្រជាជនជាច្រើនដូចធូលីដី។ \v 10 សូមប្រទានប្រាជ្ញា និងចំណេះដល់ទូលបង្គំ ដើម្បីឲ្យទូលបង្គំដឹកនាំប្រជាជននេះ ដ្បិត តើនរណាអាចវិនិច្ឆ័យប្រជាជនរបស់ទ្រង់បាន? តើអ្នកណាអាចរាប់ក្រុមមនុស្សដែលមានចំនួនយ៉ាងច្រើននេះបាន?»។ \v 11 ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់ព្រះបាទសាឡូម៉ូនថា៖ «ការនេះស្ថិតនៅក្នុងដួងចិត្តរបស់ទ្រង់ ហើយទ្រង់មិនបានស្នើសុំទ្រព្យសម្បត្តិទ្រព្យ ឬកិត្តិយស ឬជីវិតអ្នកដែលស្អប់ទ្រង់ និងជីវិតដ៏វែងសម្រាប់ខ្លួនទ្រង់ទេ តែទ្រង់បានសុំប្រាជ្ញា និងចំណេះដឹងដល់ខ្លួនទ្រង់ផ្ទាល់ ដើម្បីឲ្យទ្រង់អាចគ្រប់គ្រងលើប្រជារាស្ត្ររបស់យើងដែលយើងបានតែងតាំងទ្រង់ឲ្យធ្វើជាស្តេចលើគេ។ ដូច្នេះ យើងនឹងប្រទានឲ្យទ្រង់!។ |