kimhorn_km_2ch_text_ulb/07/16.txt

1 line
1.1 KiB
Plaintext

\v 16 ឥឡូវនេះយើងជ្រើសរើសនិងញែកដំណាក់នេះទុកសំរាប់នាមយើងរហូតតទៅ។ យើងនឹងថែរក្សាហើយជំពាក់ចិត្តនឹងទីនោះជារៀងរាល់ថ្ងៃ។ \v 17 រីឯអ្នកវិញ ប្រសិនបើអ្នកដើរតាមយើងដូចដាវីឌជាបិតារបស់អ្នក ដោយប្រព្រឹត្តតាមអ្វីៗទាំងអស់ដែលយើងបានបង្គាប់អ្នក និងកាន់តាមច្បាប់និងក្រឹត្យវិន័យរបស់យើង \v 18 នោះយើងនឹងពង្រឹងរាជបល្ល័ង្ករបស់អ្នកដូចយើងបានសន្យាជាមួយដាវីឌជាបិតារបស់អ្នកថា "ពូជពង្សរបស់អ្នកនឹងតែងតែមានម្នាក់ឡើងគ្រងរាជ្យនៅស្រុកអ៊ីស្រាអែល” ។